កីឡា

Paqueta សង្ឃឹមអាចចូលរួមក្លឹបប្រេស៊ីល Flamengo ក្រោយការចាកចេញពី West Ham

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករប្រេស៊ីល Lucas Paqueta បានសារភាពគាត់ពិតជាមាន បំណងចង់ចូលរួមជាមួយនឹងក្លឹប Flamengo ពិតមែនក្រោយពេលសម្រេចចិត្តថានឹងចាកចេញពី West Ham នៅពេលខាងមុខ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករ ផ្ទាល់ចង់ចូលរួម Flamengo ទាំងដែលបានដឹងថាក្លឹបប្រហែលជា មិនចង់បានគាត់ក្តីហើយបច្ចុប្បន្នតម្លៃខ្លួនរបស់គាត់មានប្រមាណជា៣៦លានផោនដើម្បីអាចផ្ទេរចេញពីអង់គ្លេសបាន។

បំណងរបស់កីឡាករ Paqueta គឺធ្វើយ៉ាងណាឲ្យមានការផ្ទេរនេះកើតឡើង នៅមុនពេលដែលការប្រកួតបាល់ទាត់ ពិភពលោកនឹងឈានមកដល់។

គួរឲ្យដឹងដែរថាកាលពីដើមរដូវកាលដំណឹង នៃការចាកចេញរបស់កីឡាករវ័យ២៨ឆ្នាំនេះ បានកើតឡើងម្តងរួចទៅហើយជាមួយនឹង Flamengo ប៉ុន្តែដំណើរការមិនទទួលបានជោគជ័យឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top