កីឡា

Jeremy Jacquet ចូលរួមជាផ្លូវការ ជាមួយនឹង Liverpool ក្នុងតម្លៃ៦០ លានផោន

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការហើយទិញ បានកីឡាករខ្សែការពារឆ្នើមតម្លៃខ្លួន ខ្ពស់ម្នាក់ពីលីគកំពូលបារាំង។

កីឡាករ Jeremy Jacquet បានឈានទៅដល់ការ ព្រមព្រៀង ផ្ទេរចេញពីក្លឹប Rennes ទៅចូលរួមក្លឹប ហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ប្រមាណជា៦០លានផោន ទោះបីជាខ្លួនមានវ័យ ទើបតែ២០ឆ្នាំប៉ុណ្ណោះក្តី ។

កន្លងមកកីឡាករ ដែលលេងឲ្យឈុតបារាំង ក្រោយអាយុ២១ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹប Rennes បាន១៨ដង ក្នុងរដូវកាលនេះនិងសរុប៣១ដង គិតចាប់តាំងតែពីខែមករាឆ្នាំ២០២៤ ពេលបង្ហាញខ្លួនដំបូង និងធ្លាប់លេងខ្ចីជើង ឲ្យឈុតធំរបស់ក្លឹប Clermont Foot មួយរយៈផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top