កីឡា

សហព័ន្ធខែ្មរកីឡាហែលទឹក ប្រកាសរៀបចំការ ប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៨ ឆ្នាំ២០២៦

ភ្នំំពេញ៖សហព័ន្ធខែ្មរកីឡា ហែលទឹក សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន មន្ទីរ រាជធានី/ខេត្ត សមាគម/ ក្លឹបកីឡាហែលទឹក ទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធគ្រោង នឹងរៀបចំកម្មវិធី “ការប្រកួតកីឡា ហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៨ ឆ្នាំ២០២៦ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

Iសម្រាប់ប្រភេទកីឡាហែលទឹក កម្រិតអាយុអាចចូលរួម ប្រកួតបានគឺមាន ៖
១. កម្រិតទីI កុមារា កុមារី អាយុពី ៧ឆ្នាំ-៨ឆ្នាំ (២០១៩-២០១៨)
២. កម្រិតទីII កុមារា កុមារី អាយុពី ៩ឆ្នាំ-១០ឆ្នាំ (២០១៧-២០១៦)
៣. កម្រិតទីIII កុមារា កុមារី អាយុពី ១១ឆ្នាំ-១២ឆ្នាំ (២០១៥-២០១៤)
៤. កម្រិតទីIV យុវជន យុវនារី អាយុពី ១៣ឆ្នាំ-១៤ឆ្នាំ (២០១៣-២០១២)
៥. កម្រិតទីV យុវជន យុវនារី អាយុពី ១៥ឆ្នាំ-១៦ឆ្នាំ (២០១១-២០១០)
II. សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖
១. កម្រិតទីI យុវជន យុវនារី អាយុច្រើនបំផុតត្រឹម ១៤ឆ្នាំ (-២០១២)៕

Most Popular

To Top