យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Mo Salah ត្រូវបានគេរាយការណ៍ថា នឹងអាចចូលរួមជាមួយនឹងក្លឹបធំមួយ នៅលីគកំពូលអារ៉ាប់ នៅពេលខាងមុខនេះ។
ប្រភពដដែលជឿជាក់ថា កីឡាករអេហ្ស៊ីបរូបនេះ នឹងអាចចូលទៅជំនួសតំណែង របស់កីឡាករ Karim Benzema ដែលកំពុងលេងឲ្យក្លឹប Al Ittihad ។
កីឡាករខ្សែប្រយុទ្ធ មាឌតូចរូបនេះ ធ្លាប់ជាគោលដៅ របស់ក្លឹប ជាយូរមកហើយ ប៉ុន្តែការចរចានានាតែងតែ មិនទទួលបានជោគជ័យឡើយ។
យ៉ាងណាក្តីកីឡាករខ្សែ ប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ទើបតែបានចុះហត្ថលេខាលើ កុងត្រាថ្មី ជាមួយនឹង Liverpool កាលពីខែមេសាកន្លងមកនេះប៉ុណ្ណោះទាំង ដែលការពិតជាក់ស្តែង ស្ថានភាពរវាងកីឡាករ និងក្លឹបហាក់ដូចជាមិន សូវមានភាពល្អប្រសើរ ជាមួយគ្នានោះទេ៕
ប្រែសម្រួល៖ស៊ុនលី
