កីឡា

N’Golo Kane ដាក់សំពាធក្លឹប Al Ittihad ដើម្បីអាចទៅចូលរួមក្លឹបតួគី Fenerbahce

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើសញ្ជាតិបារាំង N’Golo Kane បានបដិសេធមិនព្រមវិលចូលធ្វើការហ្វឹកហាត់ ជាមួយនឹងក្លឹប Al Ittihad នោះទេកាលពីថ្ងៃអង្គារម្សិលមិញនេះ ។

ប្រភពដដែលជឿជាក់ថា កីឡាកររូបនេះបានដាក់សំពាធក្លឹប ពីព្រោះថាខ្លួនមាមបំណងចង់ទៅចូលរួម ជាមួយនឹងក្លឹបនៅតួគី Fenerbahce ដែលកន្លងមកការចរចា បានត្រឹមបរាជ័យ ។

គួរឲ្យដឹងដែរថា Kante គឺជាកីឡាករក្នុងចំណោម ឈុតកីឡាករលំដាប់ពិភពលោកដំបូងគេ ដែលបាននាំគ្នាផ្ទេរពីអឹរ៉ុប មកចូលរួមលេងបាល់នៅអារ៉ាប់តាំងតែពីឆ្នាំ២០២៣មកម្ល៉េះ ។

យ៉ាងណាក្តីមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងកីឡាករ និងក្លឹបនេះហាក់ដូចជាមិនសូវល្អ ឡើយហើយតែងតែមានលេចឬដំណឹង អំពីការចាកចេញរបស់គាត់ទៅអឺរ៉ុបវិញ និងជាពិសេសនៅតួគីតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top