កីឡា

Lingard អាចវិលត្រឡប់បាល់ទាត់អឺរ៉ុប ជុំជាមួយនឹងអតីតមិត្តរួមក្លឹបចាស់

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jesse Lingard យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាពេលនេះបានក្លាយទៅជាកីឡាករដែលមិនមានក្លឹបលេងនៅឡើយទេ។

ចាប់តាំងតែពីបានចាកចេញពីក្លឹបកូរ៉េ FC Seoul រួចមកហើយពេលនេះកីឡាករវ័យ៣៣ឆ្នាំរូបនេះបានទទួលព័ត៌មានថានឹងអាចវិលត្រឡប់មករកបាល់ទាត់អឺរ៉ុបវិញហើយ។

ក្លឹប Feyernoord ដែលកំពុងដឹកនាំដោយគ្រូបង្វឹកលោក Robin van Persie ជឿជាក់ថាគឺជាគោលដៅថ្មីរបស់ Lingard។

គួរឲ្យដឹងដែរថា Van Persie និង Lingard ធ្លាប់ធ្វើការជាមួយគ្នាក្នុងនាមជាកីឡាករតាំងតែពីពេលនៅជាមួយនឹងក្លឹបបិសាចក្រហម Man UTD មកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top