ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់ប្រភេទកីឡាអត្តពលកម្ម បានរកឃើញក្រុមកីឡាករ -កីឡាការិនី ម្ចាស់ជយលាភី ៤ វិញ្ញាសា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ការប្រកួតនេះ រៀបចំឡើង ដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

ចំពោះរត់ល្បឿន ៦០ ម៉ែត្រកុមារា ៖ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ប៉ុន សុខហេង មកពីខណ្ឌ សែនសុខ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ ហេង ពិសិដ្ឋ មកពីខណ្ឌ ចំការមន និងចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ សាងឌីលុច បញ្ញស័ក មកពី សាលាដូនបូស្កូទឹកថ្លា។
វិញ្ញសារត់ល្បឿន ៦០ ម៉ែត្រកុមារី ៖ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាការិនី ថែង បញ្ញារី មកពីខណ្ឌ សែនសុខ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាការិនី ញឹប សាលីណាមកពីខណ្ឌ សាលាអន្តរជាតិ មែនន័រ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាការិនី ឌឿន ចាន់សោម៉ា មកពី សាលាបញ្ញាសាស្រ្ត ហុងពីវ។

វិញ្ញាសាល្បែង(កុមារា-កុមារី) ៖ចំណាត់ថ្នាក់លេខ ១ បានទៅលើ ខណ្ឌចំការមន ចំណាត់ថ្នាក់លេខ ២ បានទៅលើសាលាបញ្ញាសាស្រ្ត ហុងពីវ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើឬស្សកែវ ។ វិញ្ញាសារត់បណ្តាក់៥០ម៉ែត្រx៤ ៖ចំណាត់ថ្នាក់លេខ ១ បានទៅលើ សាលាអន្តរជាតិ មែនន័រ ចំណាត់ថ្នាក់លេខ ២ បានទៅលើខណ្ឌ ឬស្សកែវ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើខណ្ឌ ចំការមន៕

បញ្ជាក់៖ការប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥-២០២៦ លើប្រភេទកីឡាបាល់ទាត់ (កុមារា-កុមារី), បាល់ទះ (កុមារា-កុមារី), បាល់បោះ(កុមារា-កុមារី), វាយកូនឃ្លីលើតុ (កុមារា-កុមារី)និងអត្តពលកម្ម មាន រត់ល្បឿន៦០ម៉ែត្រ,លោត ចម្ងាយ, លោកកម្ពស់ រត់ចម្ងាយ៨០០ម៉ែត្រ, រត់បណ្តាក់៥០ម៉ែត្រx៤ និងល្បែង(កុមារា-កុមារី) ៕



