បរទេស៖ យ៉ាងហោចណាស់នៅក្នុង ភ្នែករបស់មនុស្សធម្មតា ហុងកុង មើលទៅដូចជាវាគួរតែមាន ភាពងាយរងគ្រោះជាង សិង្ហបុរី ចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើម។ យ៉ាងណាមិញ ហុងកុងមានច្រកព្រំដែនចំនួន ១៣ ជាមួយប្រទេសចិនដីគោក ដែលជំងឺនេះត្រូវបានគេគិតថា មានប្រភពដើមនៅក្នុងផ្សារមួយនៅទីក្រុង Wuhan ខេត្ត Hubei ខណៈដែលប្រទេសសិង្ហបុរីមានចម្ងាយជាង ៣.៥០០ គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post ។
ដូច្នេះហេតុអ្វីបានជាកន្លែងទាំងពីរកន្លែងមានចំនួនអ្នកឆ្លងជំងឺប្រហាក់ប្រហែលគ្នា ដូច្នេះហុងកុងមានចំនួនច្រើនជាងប្រទេសសិង្ហបុរីគិតត្រឹមនៅថ្ងៃអង្គារ នៅពេលតួលេខគិតត្រឹមម៉ោង ៨ យប់ បង្ហាញពីករណីចំនួន ៤៩ ដែលបានបញ្ជាក់ (មរណភាពម្នាក់) នៅហុងកុង និង ៤៧ ករណីដែលបានបញ្ជាក់នៅសិង្ហបុរី ?
អ្នកជំនាញខ្លះណែនាំថា ចម្លើយគឺយ៉ាងហោចណាស់មួយផ្នែក ដោយសារស្តង់ដារនៃការរកឃើញ។
អ្នកជំនាញផ្នែកថែទាំសុខភាពនិយាយថា វិធីសាស្រ្តរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការប្រើការ ជម្រុះចោលយ៉ាងសកម្មដល់អ្នកដែលរងផលប៉ះពាល់ អាចពន្យល់ពីចំនួនករណី របស់វាខ្ពស់ ខណៈដែលចំនួនទាបនៅហុងកុង អាចមានន័យថា អាចមានការនាំមេរោគដោយស្ងាត់ៗ នៅក្នុងសហគមន៍។
លោក Leong Hoe Nam អ្នកជំនាញជំងឺឆ្លងនៃមន្ទីរពេទ្យ Mount Elizabeth Novena បានលើកឡើងថា ប្រទេសសឹង្ហបុរី កំពុងតែរកឃើញ ករណីជាច្រើនទៀតព្រោះវាបានផ្តល់ការលើកទឹកចិត្តដល់ ពលរដ្ឋអោយចេញមុខ នៅពេលពួកគេមិនស្រួលខ្លួន ហើយប្រជាជនជាទូទៅបានទុកចិត្តមកលើរដ្ឋាភិបាល។
ឧទាហរណ៍ ក្រសួងសុខាភិបាលកំពុង ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជនសឹង្ហបូរី អ្នករស់នៅអចិន្រ្តៃយ៍និងអ្នកកាន់ប័ណ្ណការងារ ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដូចជាការផ្តល់ប្រាក់ ១០០ ដុល្លារសិង្ហបុរី (៧០ ដុល្លារ) ដល់អ្នកធ្វើការរដ្ឋ និងដល់និយោជកដែលនៅឯកោ។
លោកបានបន្ថែមថា ប្រសិនបើប្រជាជនសិង្ហបុរីមានជំងឺរលាកសួតប្រភេទថ្មីនេះ ពួកគេអាចទទួលបានការព្យាបាលដោយឥតគិតថ្លៃ។
តាមរយៈការធ្វើបែបនេះមន្ត្រីសង្ឃឹមថា នឹងប្រមូលផ្តុំការបញ្ជូនតាមមូលដ្ឋានតាមរយៈការសម្គាល់អត្តសញ្ញាណអ្នកដែលបានចូលមកទាក់ទងជាមួយនឹងករណីឆ្លង ហើយអោយពួកគេនៅដាច់ពីគេនិងធ្វើតេស្ត ដើម្បីការពារកុំអោយមេរោគរាលដាល។
អាជ្ញាធរសឹង្ហបូរីបានកំណត់នូវចង្កោមចំនួនបី ដែលអាចធ្វើបាន គឺហាងលក់ផលិតផលសុខភាពដែលផ្តល់ជាចម្បងដល់ភ្ញៀវទេសចរចិន ព្រះវិហារ និងព្រឹត្តិការណ៍ជំនួញនៅឯ Grand Hyatt Singapore ដែលជនជាតិម៉ាឡេស៊ីម្នាក់ កូរ៉េខាងត្បូងពីរនាក់ និងជនជាតិអង់គ្លេសត្រូវបានគេគិតថាបានឆ្លង។
លោក Leong Hoe Nam អ្នកជំនាញជំងឺឆ្លងនៃមន្ទីរពេទ្យ Mount Elizabeth Novena បាននិយាយថា ប្រទេសជិតខាងរបស់ប្រទេសសឹង្ហបូរីទំនងជានឹងមានករណីជាច្រើនទៀត ប៉ុន្តែពួកគេមិនបានពិនិត្យមើលឱ្យបានដិតដល់។
ក្រសួងសុខាភិបាលសឹង្ហបូរីបានណែនាំប្រឆាំងនឹងព្រឹត្តិការណ៍សង្គមធំ ៗ និងការប្រមូលផ្តុំ បន្ទាប់ពីវាបានបង្កើនកំរិតប្រកាសអាសន្នរបស់ខ្លួនកាលពីថ្ងៃសុក្រដល់ពណ៌ទឹកក្រូច ដែលដូចគ្នាដែលធ្លាប់បានប្រើ កាលពីការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរក្នុងឆ្នាំ ២០០៣ ។
បន្ទាប់ពីកម្រិតប្រកាសអាសន្នត្រូវបានប្រកាស ចំនួនពលរដ្ឋបានសម្រុកចូលផ្សារទំនើបដើម្បីរកគ្រឿងផ្គត់ផ្គង់ចាំបាច់។ ប្រការនេះបានជំរុញឱ្យនាយករដ្ឋមន្រ្តីលោក លីសៀនឡុង ថ្លែងសុន្ទរកថាថ្នាក់ជាតិនៅថ្ងៃសៅរ៍ដោយសង្កត់ធ្ងន់ថា ប្រទេសបានត្រៀមខ្លួនយ៉ាងល្អដើម្បីប្រឈមមុខនឹងការផ្ទុះឡើងនិងមានផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់។
លោកលីម បាននិយាយថាប្រជាជនសិង្ហបុរីក៏ជឿជាក់ដែរថារដ្ឋាភិបាលនឹងផ្តល់ការថែរក្សាសុខភាពប្រកបដោយគុណភាព។ លោកបានមានប្រសាសន៍ថា“ ប្រសិនបើប្រជាជនជឿជាក់ថា កន្លែងដាច់ដោយឡែកពីគ្នាគឺសមរម្យហើយពួកគេនឹងទទួលបានការថែទាំត្រឹមត្រូវ ពួកគេទំនងជានឹងចេញមុខមកពិនិត្យសុខភាព” ៕ ប្រែសម្រួលៈ ណៃ តុលា