The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើ Vitinha ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប PSG នោះពេលនេះកំពុងក្លាយទៅជាគោលដៅថ្មី របស់ក្លឹប Real Madridហើយ ។
កីឡាករវ័យ២៥ឆ្នាំសញ្ជាតិ ប៉ទុយហ្គាល់រូបនេះ បានបង្ហាញទំរង់លេងដ៏ល្អ អស្ចារ្យមួយក្លាយជាកីឡាករ លំដាប់ពិភពលោកពេលបានផ្ទេរមកចូលរួមលេង នៅបារាំងហើយបច្ចុប្បន្នកំពុង មានឈ្មោះជាកីឡាករដែលមានតម្លៃខ្លួន ខ្ពស់ម្នាក់ដែរនៅក្នុងទីផ្សារ។
គេសង្កេតឃើញថាកីឡាករ Vitinha នឹងក្លាយទៅជាផ្នែកមួយនៃផែនការ ក្នុងការរៀបចំក្រុមឡើងវិញ នៅរដូវកាលក្រោយជាពិសេស នឹងមានទាំងការវិលត្រឡប់ របស់កីឡាករសំខាន់ៗ របស់ក្លឹប២រូបទៀតដូចជាកីឡាករ Endrick និង Nico Paz ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
