យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា នឹងត្រៀមខ្លួននៅរដូវក្តៅខាងមុខនេះ ក្នុងការចរចាទិញកីឡាករសំខាន់ ម្នាក់នៅរដូវក្តៅខាងមុខ។
កីឡាករ Sandro Tonali ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Newcastle បានក្លាយទៅជាគោលដៅរបស់ក្លឹប Man UTD នៅរដូវក្តៅខាងមុខទាំងដែលបានដឹង ហើយថាតម្លៃខ្លួនកីឡាកររូបនេះ នៅក្នុងកុងត្រាបច្ចុប្បន្ន អាចមានរហូតទៅដល់ ១០០លានផោន។
គេជឿជាក់ថាបញ្ចប់រដូវកាលនេះ កីឡាករប្រេស៊ីល Casemiro នឹងត្រូវចាកចេញពី Old Trafford ទៅហើយដូច្នេះតំណែងរបស់ Tonali នៅទីនេះគឺជារឿងសំខាន់ ដែលក្លឹបត្រូវតែសម្រេចឲ្យបាន៕
ប្រែសម្រួល៖ស៊ុនលី
