ព័ត៌មានអន្តរជាតិ

តារាសម្តែង Yoon Son Ha ប្រកាសបញ្ឈប់អាជីពយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរឿងអាស្រូវធ្វើបាបនៅសាលារៀនបានលេចឡើងម្តងទៀតនៅកាណាដា

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង Yoon Son Ha ជាតារាមួយដួងដែលអ្នកគាំទ្រស្គាល់នាង ក្នុងរឿង K-Drama សម្រាប់តួនាទីរបស់នាងក្នុងកម្មវិធីល្បីៗដូចជា The Heirs និង Six Flying Dragons បានចែករម្លែកព័ត៌មានថ្មីៗពីទីក្រុង Vancouver ប្រទេសកាណាដា បន្ទាប់ពីបាត់ខ្លួនពីឧស្សាហកម្មកម្សាន្តកូរ៉េកាលឆ្នាំ ២០១៧ ។

កាលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ តារាសម្តែងរូបនេះបានបង្ហោះរូបថត Selfie ជាមួយតារាសម្តែង Lee Hye Eun នៅលើគណនីបណ្តាញសង្គម Instagram របស់នាង រួមជាមួយនឹងចំណងជើងថា យើងតែងតែរំភើបបែបនេះនៅពេលដែលយើងជួបគ្នា។ ទោះបីជាយើងរស់នៅក្នុងទីក្រុង Vancouver ដូចគ្នាក៏ដោយ យើងមិនសូវឃើញមុខគ្នាញឹកញាប់ទេ ប៉ុន្តែនៅពេលយើងឃើញ វាពិតជារីករាយដូចជាយើងទើបតែបានឃើញមុខគ្នាកាលពីម្សិលមិញ”។

បន្ទាប់មក នាង Yoon Son Ha បានរំលឹកឡើងវិញអំពីពេលវេលារបស់នាងក្នុងនាមជាតារាសម្តែង ដោយសរសេរថា វាជាយូរណាស់មកហើយ ប៉ុន្តែពេលខ្លះខ្ញុំនៅតែមានអារម្មណ៍ស្រទន់ទាំងនោះដែលធ្វើឲ្យខ្ញុំគិតថា ‘អូ! ត្រូវហើយ ខ្ញុំធ្លាប់ជាតារាសម្តែង’។ Hye Eun unnie គឺជាមនុស្សតែម្នាក់គត់នៅទីនេះដែលខ្ញុំអាចចែករំលែកអារម្មណ៍ទាំងនោះជាមួយ។ ក្នុងនាមជាសិស្សច្បងក្នុងការសម្តែង និងក្នុងជីវិត នាងគឺជាមនុស្សម្នាក់ដែលខ្ញុំអាចរៀនបានច្រើនពីនាង  ខ្ញុំពិតជាស្រឡាញ់នាងណាស់៕

Most Popular

To Top