ព្រឹត្តិការណ៍

ប្រធានាធិបតីអាមេរិក រូបនេះធ្លាប់ចង់ ប្រើប្រាស់គ្រាប់បែកអាតូមិកក្នុងឡេស ដើម្បីថែរក្សាសន្តិភាពនៅកូរ៉េ

ប្រវត្តិសាស្ត្រ: នៅថ្ងៃនេះក្នុងឆ្នាំ 1950 ប្រធានាធិបតីអាមេរិក Harry S. Truman បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកត្រៀមខ្លួនផ្តល់សិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទទួល បានសន្តិភាពនៅក្នុងប្រទេសកូរ៉េ។

នៅពេលការប្រកាសរបស់លោក Truman កុម្មុយនិស្តចិនបានចូលរួមកងកម្លាំងកូរ៉េខាងជើង នៅក្នុងការវាយប្រហាររបស់ពួកគេទៅលើ កងទ័ពអង្គការសហប្រជាជាតិ រួមទាំងពួកទាហានអាមេរិកដែលកំពុងព្យាយាម រារាំងការពង្រីកពួកកុម្មុយនិស្តចូលទៅក្នុង កូរ៉េខាងត្បូង។

លោក Truman បានបន្ទោសសហភាពសូវៀត ថាបានប្រើប្រាស់ពួកអ្នកបះបោរ ចិនកុម្មុយនិស្តដែលជាផ្នែកមួយនៃផែនការវៀចវេរដើម្បីពង្រីកកុម្មុយនិស្តចូល ទៅក្នុងទ្វីបអាស៊ីហើយសន្យាថានឹងបង្កើនការការពារ របស់យើងដល់ចំណុចមួយដែលយើងអាចនិយាយបាន ដូចដែលយើងគួរតែនិយាយជាមួយអាជ្ញាធរ។

សារពត៌មានក្រោយមកបានសួរ ថាតើលោក Truman មានផែនការធ្វើអ្វីប្រសិនបើអ្នកជាតិនិយម ចិនដែលកំពុងតែតស៊ូប្រឆាំងនឹង ការរីករាលដាលនៃលទ្ធិកុម្មុយនិស្ត នៅក្នុងប្រទេសរបស់ពួកគេ បានបរាជ័យក្នុងការចូលរួមនៅក្នុងជម្លោះកូរ៉េ។ លោក Truman បានឆ្លើយតបថាសហរដ្ឋអាមេរិកនឹងចាត់វិធានការអ្វីក៏ដោយដែលចាំបាច់ ដើម្បីទប់ស្កាត់ការពង្រីកកម្មុយនិស្តនៅក្នុងប្រទេសកូរ៉េ។ អ្នកយកព័ត៌មានម្នាក់បានសួរថា “តើនឹងរាប់បញ្ចូលទាំងគ្រាប់បែកបរមាណូដែរឬទេ?” ដែលលោក Truman បានឆ្លើយតបថា “នោះរួមបញ្ចូលទាំងអាវុធគ្រប់យ៉ាងដែលយើងមាន” ។ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top