កីឡា

Endrick បានធ្វើការសម្រេចចិត្ត រួចទៅហើយ សម្រាប់ផែនការអនាគត

យោងតាមការចេញផ្សាយ ដោយ The Goal បានឲ្យដឹងថាភ្នាក់ងារកីឡាករ ខ្សែប្រយុទ្ធ Endrick បានធ្វើការសម្រេចចិត្ត រួចរាល់ហើយ ជាមួយគ្នាសម្រាប់អនាគត របស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។

តាមការបញ្ជាក់កីឡាករខ្សែ ប្រយុទ្ធរូបនេះ នឹងអាចបន្តលេងទៅដល់ រដូវកាលក្រោយជាមួយនឹងក្លឹប Lyon ក្រោយបានបង្ហាញទំរង់លេង យ៉ាងល្អរួចទៅហើយប៉ុន្មានខែ ចុងក្រោយនេះ។

ក្រោយផ្ទេរមកពីក្លឹប Real Madrid កីឡាករ Endrick បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ដោយអាចស៊ុតបញ្ចូលទី ជាបន្តបន្ទាប់និងចុងក្រោយប្រកួតប៉ះ Metz ដោយអាចរកបាន ៣គ្រាប់ម្នាក់ឯងទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top