ព័ត៌មានអន្តរជាតិ

នាង Sana សមាជិកក្រុមតារាចម្រៀងស្រី TWICE រងការរិះគន់យ៉ាងខ្លាំងជាមួយវីដេអូប្រគំតន្ត្រីនៅសកម្មភាពផ្លូវភេទ

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Sana ដែលជាសមាជិកក្រុម តារាចម្រៀងស្រីកូរ៉េខាងត្បូងដ៏ល្បី TWICE ថ្មីៗនេះបានល្បីពេញបណ្ដាញសង្គម X (ពីមុនមានឈ្មោះថា Twitter) បន្ទាប់ពីនាងបង្ហាញសកម្មភាពផ្លូវភេទ ត្រង់នាងបានយកដៃចង្អូលទៅលើគល់សូដន់ដ៏ធំមូលក្រំរបស់នាងក្នុងការប្រគំតន្ត្រីមួយ។

ថ្មីៗនេះ គណនី X មួយបានបង្ហោះវីដេអូជិតៗរបស់តារាស្រីរូបនេះពីការប្រគំតន្ត្រីថ្មីៗមួយរបស់ក្រុម TWICE។ វីដេអូនោះ នាង Sana ដែលស្លៀករ៉ូបកទាបជាមួយនឹងខ្សែស្តើងពណ៌ស ត្រូវបានគេឃើញនាងចង្អុលទៅសូដន់ដ៏ធំមូលក្រំរបស់នាង ខណៈពេលកំពុងប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រក្នុងទស្សនិកជន។

ចំណងជើងនៃការបង្ហោះនោះបានបង្ហាញពីពេលវេលាខុសឆ្គង ដោយបញ្ជាក់ថា នាង Sana កំពុងធ្វើសេវាកម្មអ្នកគាំទ្រ ហើយថា TWICE ប្រហែលជា ធ្លាប់ត្រូវបានអ្នកគាំទ្ររបស់ពួកគេប៉ះពាល់។ ការប្រើប្រាស់វីដេអូយឺតៗដោយចេតនាក៏បានឆ្លុះបញ្ចាំងពីផលវិបាកនៃការបង្ហោះនោះផងដែរ។

អ្នកគាំទ្រម្នាក់បានចូលមកផ្តល់បរិបទពិតនៃវីដេអូឃ្លីបភ្លាមៗ ដោយពន្យល់ថា នាង Sana កំពុងចង្អុលទៅក្រណាត់ពណ៌សនៅលើរ៉ូបរបស់នាង ដើម្បីបង្កប់ន័យថា “ទឹកស៊ុបពណ៌ស” បន្ទាប់ពីអ្នកគាំទ្របានសុំឲ្យនាងសម្រេចចិត្តលើម៉ឺនុយស៊ុបក្តៅរបស់ពួកគេ។

ការបង្ហោះនេះទទួលបានការចូលមើលជិត ៨ លានដងនៅលើបណ្តាញសង្គម X ដែលនាំមកនូវមតិយោបល់មិនសមរម្យផ្លូវភេទកាន់តែច្រើនចំពោះ នាង Sana ដោយមានត្រឹមតែមួយចំនួនតូចប៉ុណ្ណោះដែលលើកឡើងពីការមិនអើពើនឹងទង្វើនេះ៕

Most Popular

To Top