ព័ត៌មានអន្តរជាតិ

តារាចម្រៀង នាង Jang Won-young សមាជិកក្រុម IVE បរិច្ចាគប្រាក់ ២០០ លានវ៉ុនដល់មន្ទីរពេទ្យ Severance សម្រាប់អ្នកជំងឺជាកុមារ

កូរ៉េខាងត្បូង៖ នេះបើយោងតាមការលើកឡើងរបស់ប្រតិបត្តិករមន្ទីរពេទ្យកាលពីថ្ងៃពុធ បាននិយាយថា តារាចម្រៀងស្រី នាង Jang Won-young សមាជិកជាក្រុមចម្រៀងនារីកូរ៉េខាងត្បូង IVE បានបរិច្ចាគប្រាក់ ២០០ លានវ៉ុនស្មើនឹង ១៣៧,៤០០ ដុល្លារអាមេរិកដល់មន្ទីរពេទ្យ Severance ដើម្បីគាំទ្រដល់ការព្យាបាលកុមារ និងអ្នកជំងឺវ័យជំទង់ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។

ដោយឃើញសន្ទុះពីអ្នកគាំទ្រភាគច្រើនរបស់កុមារ និងក្មេងជំទង់ នាង Jang បានសម្រេចចិត្តធ្វើការបរិច្ចាគដើម្បីជួយអ្នកជំងឺវ័យក្មេងជាមួយនឹងការព្យាបាល និងការជាសះស្បើយរបស់ពួកគេ។

ប្រព័ន្ធសុខាភិបាលសាកលវិទ្យាល័យ Yonsei បាននិយាយថា វិភាគទាននេះនឹងត្រូវបែងចែកស្មើៗគ្នា ដោយ ១០០ លានវ៉ុននីមួយៗនឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យកុមារ Severance និងនាយកដ្ឋានកុមារ និងវេជ្ជសាស្ត្រវ័យជំទង់នៅមន្ទីរពេទ្យ Gangnam Severance។

នាង Jang បានបង្ហាញខ្លួនជាសមាជិកនៃក្រុមចម្រៀងនារី IZONE ឆ្នាំ ២០១៨ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខមួយនៅកម្មវិធីទូរទស្សន៍ប្រកួតប្រជែង K-pop របស់ Mnet “Produce 48” (២០១៨ )។ បន្ទាប់ពីកិច្ចសន្យារបស់ IZONE បានបញ្ចប់ នាង Jang បានក្លាយជាសមាជិកនៃក្រុមចម្រៀងនារី IVE បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២១៕

Most Popular

To Top