សិល្បៈ និង កម្សាន្ត

រឿងអាស្រូវនារីអាក្រាតកាយ ក្នុងប្រអប់ ដ៏ល្បីលេចចេញជាថ្មី កំពុងក្លាយជាចំណងជើង ព័ត៌មានរឿងអាស្រូវមួយទៀត

ទីក្រុងសេអ៊ូល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នារីម្នាក់នេះ ត្រូវបានគេស្គាល់ថា នា A In ធ្លាប់បង្កភាពចម្រូងចម្រាសនៅតំបន់ Hongdae និង Apgujeong ទីក្រុងសេអ៊ូល ដោយស្លៀកពាក់តែ ប្រអប់មួយ ហើយធ្វើឲ្យអ្នកដើរឆ្លងកាត់ប៉ះរាងកាយ របស់នាង ឥឡូវនេះបានទទួលការកាត់ទោស ឲ្យជាប់ពន្ធនាគារដោយព្យួរពីបទចោទប្រកាន់ពីបទគ្រឿងញៀន ដាច់ដោយឡែកពីគ្នាថែមទៀត។

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ (ម៉ោងនៅកូរ៉េខាងត្បូង) ចៅក្រម Cho Young Min នៃតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល បានកាត់ទោសក្មេងស្រីប្រអប់ Apgujeong ត្រូវបានចោទប្រកាន់ពីបទ រំលោភលើច្បាប់ត្រួតពិនិត្យគ្រឿងញៀន (សារធាតុញៀនផ្លូវចិត្ត)ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ព្យួរទោសរយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១,២៦០ ដុល្លារអាមេរិក។ តុលាការក៏បានដាក់ទោសសាកល្បងរយៈពេល ៣ ឆ្នាំ និងបញ្ជាឲ្យនាង បញ្ចប់ការអប់រំព្យាបាលគ្រឿងញៀនរយៈពេល ៤០ ម៉ោង។

នេះកើតឡើងបន្ទាប់ពីការចោទប្រកាន់របស់នាង កាលខែមិថុនា ឆ្នាំ២០២៤ ពីបទទិញថ្នាំញៀនប្រភេទកេតាមីនចំនួន៥ ដង និងផ្តល់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ២ ដង និងថ្នាំញៀនប្រភេទកេតាមីនម្តង។ ដោយនិយាយដូច្នេះ ជនជាតិកូរ៉េមិនពេញចិត្តនឹងការកាត់ទោសដែលក្មេងស្រីលក់ទំនិញតាមអ៊ីនធើណេតរូបនេះទទួលបាននោះទេ ដោយរិះគន់តុលាការថាបានអត់ឱនឲ្យនាងម្តងទៀត៕

Most Popular

To Top