កីឡា

AT Madrid និង AC Milan ចាប់អារម្មណ៍កុងត្រារបស់ Lewandowski ពេលណាមួយកីឡាករចាកចេញពី Barca

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Robert Lewandowski នឹងត្រូវប្រឈមមុខការ សម្រេចចិត្តដ៏ធំមួយសម្រាប់អាជីព របស់គាត់ក្រោយពេល ដែលត្រូវចាកចេញពី Barcelona។

កីឡាករខ្សែប្រយុទ្ធប៉ូឡូញរូបនេះ មានកុងត្រា ជិតផុតសុពលភាព ទៅហើយជាមួយនឹងក្លឹប Barcelona ហើយជឿជាក់ថាបច្ចុប្បន្នមានក្លឹបធំៗ ជាច្រើនដែលបានបង្ហាញ ចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ។

ក្រៅតែពីក្លឹប AT Madrid ហើយនោះ ក្លឹបយក្សអ៊ីតាលី AC Milan ផងដែរដែលបានចាប់អារម្មណ៍ ជាមួយនឹងកីឡាករLewandowski ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top