កីឡា

Raheem Sterling បង្ហាញក្លឹបថ្មីរបស់ខ្លួន ក្រោយពេលចាកចេញពី Chelsea

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានគេដឹង ហើយថា នឹងចូលរួមជាមួយនឹងក្លឹប Feyenoord ក្នុងនាមជាកីឡាករមិនមាន តម្លៃខ្លួននោះទេ។

អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបតោខៀវ Chelsea និង Arsenal រូបនេះនឹងត្រូវធ្វើដំណើរ ទៅកាន់ទឹកដី នៃប្រទេសហូឡង់ ដើម្បីចូលរួមជាមួយនឹងក្លឹប ដែលកំពុងដឹកនាំ ដោយអតីតមិត្តរួមក្លឹប លោក Robin van Persie។

ទាំងក្លឹប Feyenoord ផ្ទាល់ក៏បានប្រកាសរួចរាល់ហើយដែរ អំពីការចូលរួមជាផ្លូវការនេះ ហើយកីឡាករអង់គ្លេស ក៏តែងតែមានបំណងស្វែងរកក្លឹបបង្ហាញ ទំរង់លេងរបស់ខ្លួនឡើងវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top