សិល្បៈ និង កម្សាន្ត

នាង Dahyun សមាជិកក្រុមចម្រៀង K-pop Twice នឹងឈប់សម្រាកមួយរយៈ បន្ទាប់ពីបាក់កជើង

កូរ៉េខាងត្បូង ៖ នាថ្ងៃទី១១ ខែកុម្ភៈ ភ្នាក់ងារកូរ៉េខាងត្បូង JYP Entertainment បានប្រកាសថា តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បី នាង Dahyun សមាជិកក្រុមចម្រៀងស្រី K-pop Twice នឹងឈប់សម្រាកមួយរយៈ ដោយសារតែបាក់កជើង បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។

នេះបើយោងតាមការប្រកាសរបស់ភ្នាក់ងាររបស់នាង JYP Entertainment ថា សមាជិកក្រុម Twice នាង Dahyun អាយុ ២៧ ឆ្នាំ នឹងឈប់សម្រាកមួយរយៈ ដោយសារតែបាក់កជើង។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីការប្រគំតន្ត្រីថ្មីៗនេះ ដែលនាង Dahyun ត្រូវបានគេឃើញអង្គុយលើឆាក រយៈពេលយូរ ដោយអង្គុយនៅខាងក្រៅផ្នែកខ្លះនៃក្បាច់រាំរបស់ក្រុម Twice។

យោងតាម JYP Entertainment បាននិយាយថា នាង Dahyun បានជួបប្រទះនឹងភាពមិនស្រួល នៅកជើងរបស់នាងនៅដើមដំណើរ ទេសចរណ៍ពិភពលោក This Is For របស់ Twice នៅអាមេរិកខាងជើង ហើយកំពុងទទួលការព្យាបាលសម្រាប់វា ខណៈពេលដែលនៅសហរដ្ឋអាមេរិក។

ភ្នាក់ងារបានបន្តថា បន្ទាប់ពីត្រឡប់ទៅប្រទេសកូរ៉េវិញ នាងបានទទួលការពិនិត្យសុខភាពបន្ថែមទៀត ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការបាក់ឆ្អឹង។ ដោយផ្អែកលើដំបូន្មានផ្នែកវេជ្ជសាស្ត្រ នាងត្រូវបានណែនាំឱ្យបន្តការព្យាបាល និងសម្រាកឲ្យបានគ្រប់គ្រាន់ ៕

Most Popular

To Top