កីឡា

ជប៉ុន មានគោលបំណង បង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងព្រឹត្តិការណ៍ Women’s Asian Cup

តូក្យូ៖គ្រូបង្វឹកក្រុមជប៉ុន លោក Nils Nielsen បាននិយាយថា ក្រុមរបស់លោកចង់បង្កើត ប្រវត្តិសាស្ត្រថ្មី ដោយឈ្នះពានព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់អាស៊ីនារី “Asian Women’s Cup” នៅខែក្រោយ ខណៈលោកបានដាក់ ឈ្មោះកីឡាករចំនួន ១៦ នាក់ដែលមានមូលដ្ឋាន នៅអង់គ្លេក្នុងក្រុមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

ជប៉ុន គឺជាប្រទេសអាស៊ីតែមួយគត់ ដែលបានឈ្នះពានរង្វាន់ Women’s World Cup ប៉ុន្តែពួកគេបានលើកពាន Asian Cup ត្រឹមតែ២ដងប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន ២០ លើក។ លើកចុងក្រោយគឺនៅឆ្នាំ ២០១៨។ លោក Greenlander Nielsen ជាគ្រូបង្វឹកដែលកើត នៅបរទេសដំបូងគេរបស់ក្រុមនារីជប៉ុន និយាយថា វាដល់ពេលហើយ ដែលពួកគេនឹងបង្កើតកំណត់ត្រាឲ្យត្រង់នៅពេលដែលការប្រកួតចាប់ផ្តើមនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី ១ ខែមីនា។

គ្រូបង្វឹកវ័យ ៥៤ ឆ្នាំរូបនេះ បានចូលកាន់តំណែង ក្នុងខែធ្នូ ឆ្នាំ ២០២៤ បាននិយាយថា វាមិនមែនជាការប្រកួត ដែលងាយស្រួលឈ្នះសម្រាប់ជប៉ុន ជាប្រវត្តិសាស្ត្រនោះទេ ។ យើងចង់បង្កើតប្រវត្តិសាស្ត្រថ្មី។ នេះជាមូលហេតុ ដែលយើងមិន អាចសប្បាយចិត្តរហូតដល់យើងមានរង្វាន់ចុងក្រោយ ពីព្រោះយើងមានក្រុមដែលអាចឈ្នះវាបាន។

កីឡាការិនី Hinata Miyazawa របស់ក្រុម Manchester United ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅព្រឹត្តិការណ៍ World Cup 2023 ត្រូវបានបញ្ចូលក្នុងក្រុមកីឡាករ ២៦ នាក់ រួមជាមួយកីឡាករ Yui Hasegawa និង Aoba Fujino របស់ក្រុម Manchester City។ ខ្សែការពារ Saki Kumagai បានបង្ហាញខ្លួនជាអន្តរជាតិចំនួន ១៦៤ ដង នៅតែជាសមាជិកក្រុមដែលបានលើកពាន World Cup ឆ្នាំ 2011៕

Most Popular

To Top