កីឡា

Man UTD កំពុងនាំមុខ ក្នុងការប្រជែងយកកុងត្រា McTominay ត្រឡប់មកវិញ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD គឺជាអ្នកកំពុងនាំមុខក្នុងការផ្ទេរកីឡាករខ្សែបម្រើ Scott McTominay ។

ប្រភពចេញពីអ៊ីតាលីបានបញ្ជាក់ដែរថាកីឡាករសញ្ជាតិស្កុតឡែនគឺតែងតែមានសុបិន្តក្នុងការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញជានិច្ច។

បច្ចុប្បន្នកីឡាករវ័យ២៩ឆ្នាំរូបនេះកំពុងបង្ហាញទំរង់លេងយ៉ាងអស្ចារ្យជួយក្លឹប Napoli ប៉ុន្តែកីឡាកររូបនេះមិនចង់បន្តលេងនៅអ៊ីតាលីរហូតនោះទេ។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២៤កីឡាករ McTominay បានផ្ទេរពី Man UTD ទៅចូលរួមក្លឹប Napoli ក្នុងតម្លៃប្រមាណជា៣២លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top