កីឡា

លោក អ៊ុក សិទ្ធិជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សសហព័ន្ធកីឡាបាល់បោះកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុក សិទ្ធិជាតិ សមាជិកសភា និងតំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានស្តីទីសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សសហព័ន្ធកីឡាបាល់បោះកម្ពុជា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា។

កិច្ចប្រជុំផ្តោតលើការត្រៀមខ្លួន ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន ១២ ប្រភេទកីឡា។

ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ក៏មានចំនួន ១២ ប្រភេទកីឡាដែរ ខាងមុខនេះ ។ នឹងពង្រឹកពង្រីកវិស័យកីឡាបាល់បោះនៅទូទាំងប្រទេសកម្ពុជា ស្របពេលប្រភេទកីឡាទទួលបានការគាំទ្រពីសំណាក់យុវជន -យុវតីតាមសាលាឯកជន ៕

ដោយ៖លី ភីលីព

Most Popular

To Top