កីឡា

Liverpool ព្រមានកីឡាករ Szoboszlai ដែលកំពុងមានបំណង ចង់ចូលរួម Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានធ្វើការព្រមានទៅលើកីឡាករ ខ្សែបម្រើឆ្នើមរបស់ក្លឹប Dominik Szoboszlai អំពីមហិច្ឆិតា របស់ខ្លួនទៅចូលរួមជាមួយនឹង ក្លឹបធំនៅអេស្បាញ Real Madrid ។

បច្ចុប្បន្នកុងត្រារបស់ Soboszlai ជាមួយនឹងក្លឹប Liverpool​មានរហូតទៅដល់ឆ្នាំ២០២៨ហើយជឿជាក់ថា Liverpool នៅតែចង់បន្តកុងត្រារបស់កីឡាកររូបនេះ រហូតបន្ថែមទៀត។

យ៉ាងណាក្តីសម្រាប់កីឡាករនិងភ្នាក់ងារកីឡាករ ហាក់ដូចជាមានជំហរផ្សេងទៅវិញ ហើយក្នុងនោះបូករួមទាំងគ្រូបង្វឹកជម្រើសជាតិហុងគ្រីផង។

ពួកគេជឿជាក់ថា កីឡាកររូបនេះតែងតែមានក្តីសុបិន្ត ក្នុងការលេងឲ្យក្រុមអេស្បាញ Real Madrid ជានិច្ចរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top