ព័ត៌មានអន្តរជាតិ

ការ Comment របស់នាង Jennie សមាជិកក្រុម BLACKPINK អំពីកាលវិភាគរបស់ Idol បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការ Comment របស់តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូងដ៏ល្បីល្បាញ BLACKPINK បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះ Idol នេះដោយសារតែការចោទប្រកាន់ថា “ខ្ជិល” ពីមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាង Jennie ត្រូវបានរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការចោទប្រកាន់ថា “ខ្ជិល” នៅលើឆាក។ ថ្មីៗនេះ បណ្តាញសង្គម X មួយបានចែករម្លែកសម្រង់សម្តីអតីតកាលរបស់ Jennie ដែល Idol រូបនេះពន្យល់ថា ដោយសារតែកាលវិភាគដ៏មមាញឹកនៅពេលផ្សព្វផ្សាយ មានពេលមួយដែលនាងមិនបានគេងរយៈពេលបួនថ្ងៃកន្លះ។

តាមពិតទៅ សម្រង់សម្តីនេះ បានមកពីការបង្ហាញខ្លួនពីមុនរបស់នាង Jennie នៅពេលនាងនិយាយអំពីកាលវិភាគដ៏មមាញឹករបស់នាង។

យ៉ាងណាក៏ដោយ គណនីដែលបានចែករម្លែកការបង្ហោះឡើងវិញនេះបាននាំឲ្យមានរលកនៃការរិះគន់ចំពោះតារារូបនេះ។ ជាពិសេស អ្នកលេងអ៊ីនធើណេតបានភ្ជាប់វាទៅនឹងការចោទប្រកាន់ “ខ្ជិលច្រអូស” របស់នាង ហើយអះអាងថា ជាជាងការគេង នាងធ្វើវានៅលើឆាក ឬថែមទាំងចោទប្រកាន់នាងថាកុហកទៀតផង៕

Most Popular

To Top