ព័ត៌មានអន្តរជាតិ

ភាពចម្រូងចម្រាសបានផ្ទុះឡើង នៅពេលនាង Jisoo ក្លាយជាជនរងគ្រោះនៃការចោទប្រកាន់ការរើសអើងជាតិសាសន៍ចំពោះនាង Lisa

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អ្នកលេងអ៊ីនធើណេតមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jennie Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាជនរងគ្រោះនៃការចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ធ្ងន់ធ្ងរប្រឆាំងនឹងសមាជិកក្រុម នាង Lisa។

ថ្មីៗនេះ ការជជែកវែកញែកមួយត្រូវបានផ្ទុះឡើងតាមអ៊ីនធើណេត ខណៈអ្នកលេងអ៊ីនធើណេតពិភាក្សាអំពីការរើសអើងជាតិសាសន៍ ដែលនាង Lisa ប្រឈមមុខ ហើយតារាល្បីៗជាច្រើនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនល្អចំពោះតារាល្បីៗរូបនេះ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រការពារពួកគេ។

ក្នុងចំណោមការពិភាក្សានេះ នាង Jisoo ជាជនរងគ្រោះចុងក្រោយនៃការចោទប្រកាន់ ខណៈការបង្ហោះដ៏ពេញនិយមមួយដែលមានអ្នកចូលចិត្តជាង៦៧,០០០ នាក់បានចោទប្រកាន់តារាល្បីៗរូបនេះថា រើសអើងជាតិសាសន៍ ដោយសារតែនិយាយថា នាងLisa មានឈ្មោះ “ស្វា” ជាឈ្មោះហៅក្រៅ។

យ៉ាងណាក៏ដោយ អ្នកគាំទ្របានមកការពារ នាង Jisoo ហើយបានចែករម្លែកបំណងប្រាថ្នាចង់រាយការណ៍ពី Tweet នេះទៅ BLISSOO ដោយសារតែវីដេអូឃ្លីបនេះត្រូវបានដកចេញពីបរិបទ ខណៈតារាល្បីៗរូបនេះបានពន្យល់ថាឈ្មោះហៅក្រៅនេះគឺដោយសារតែ នាង Lisa ប្រើរូបសញ្ញាស្វាជាញឹកញាប់ ជាជាងពណ៌ស្បែក ដូចដែល Tweet ដ៏ពេញនិយមនោះបានលើកឡើង៕

Most Popular

To Top