Milan ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មិនមែនគ្រាន់តែនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ទេ ហើយក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត នៅអូឡាំពិករដូវរងា បានទទួលយកស្រោមអនាម័យឥតគិតថ្លៃ ដែលមានផ្តល់ជូននៅកន្លែងស្នាក់នៅរបស់អត្តពលិកផងដែរ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានបញ្ជាក់នៅថ្ងៃសៅរ៍ថា ស្រោមអនាម័យចំនួន ១០,០០០ ស្រោមត្រូវបានអត្តពលិកទិញ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងា Milan-Cortina បានចាប់ផ្តើមនៅថ្ងៃទី ៦ ខែកុម្ភៈ។
អ្នកនាំពាក្យ IOC លោក Mark Adams បាននិយាយទាំងញញឹមក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ស្រោមអនាម័យចំនួន ១០,០០០ ត្រូវបានប្រើប្រាស់សម្រាប់អត្តពលិកចំនួន ២,៨០០ នាក់។
កីឡាការិនី Mialitiana Clerc អ្នកជិះស្គីលើភ្នំអាល់ផែនអាយុ ២៤ ឆ្នាំមកពីប្រទេសម៉ាដាហ្គាស្ការ បាននិយាយថា នាងបានឃើញស្រោមអនាម័យឥតគិតថ្លៃត្រូវបានទិញយ៉ាងលឿក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចុងក្រោយនៅទីក្រុងប៉េកាំងកាលពី ៤ ឆ្នាំមុន។ នាងបានបន្តថា ខ្ញុំមិនភ្ញាក់ផ្អើលខ្លាំងទេ ព្រោះខ្ញុំដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា មានមនុស្សជាច្រើនកំពុងប្រើស្រោមអនាម័យ ព្រោះខ្ញុំបានឃើញវានៅទីក្រុងប៉េកាំងរួចហើយ។
នាង Clerc ដែលកំពុងថ្លែនៅសន្និសីទ សារព័ត៌មានក្នុងនាមជាអ្នកទទួលអាហារូបករណ៍ IOC បាននិយាយថា «មានប្រអប់ជាច្រើននៅច្រកចូល អគារនីមួយៗដែលយើងស្នាក់នៅ ហើយជារៀងរាល់ថ្ងៃ អ្វីៗទាំងអស់ ត្រូវបានយកចេញពីប្រអប់។ ខ្ញុំដឹងរួចហើយថាមនុស្សជាច្រើន កំពុងប្រើស្រោមអនាម័យ ឬផ្តល់ឲ្យមិត្តភក្តិរបស់ពួកគេនៅខាងក្រៅព្រឹត្តិការណ៍អូឡាំពិក ពីព្រោះវាជាអំណោយមួយប្រភេទសម្រាប់ពួកគេ។
ភូមិអត្តពលិកអូឡាំពិកត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាកន្លែងទំនាក់ទំនងផ្លូវភេទរវាងអ្នកប្រកួតប្រជែងដែលមានផ្ទុកតេស្តូស្តេរ៉ូន៕
