បរទេស៖កូរ៉ូណាវីរុស ដែលកំពុងតែ បង្កការភិតភ័យដល់ពិភពលោក នាពេលបច្ចុប្បន្ន បានឆកយកជីវិត បុរសចំណាស់ម្នាក់ ដោយរូបគាត់ មិនទាន់បានឆ្លងវីរុសថ្មីនេះឡើយ នេះបើតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានអង់គ្លេស Ibtimes។
បុរសជនជាតិ ឥណ្ឌា មានវ័យ៥០ឆ្នាំ ឈ្មោះ ខេ បាឡាគ្រីស្នាយ៉ា មានការភ័យខ្លាចជាខ្លាំង អំពីវីរុសឆ្លងថ្មី ក្រោយពីបាន អានរឿងរ៉ាវពាក់ព័ន្ធ នឹងអ្នកស្លាប់ និងមើលវីដេអូ ដែលគេចែករំលែក នៅលើ បណ្ដាញសង្គម។ នៅពេលគាត់មានអាការៈផ្ដាស្តាយធំ គាត់បានទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យ។
ចំណែកវេជ្ជបណ្ឌិត ព្យាបាលគាត់ និងបាននិយាយ ប្រាប់គាត់ថា រូបគាត់មិនបានឆ្លង កូរ៉ូណាវីរុស នោះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់មិនបាន ស្តាប់សម្តីគ្រូពេទ្យនិង ក្រុមគ្រួសាររបស់គាត់នោះឡើយ ហើយដោយសារភាព ភ័យខ្លាច បុរសវ័យចំណាស់ រូបនេះ ក៏បានចងកសម្លាប់ខ្លួន ព្រោះខ្លាចឆ្លង បន្តទៅក្រុមគ្រួសារ របស់គាត់៕ប្រែសម្រួល៖ប៉ាង កុង