ហ្សឺណែវ៖ ក្រសួងការបរទេស សហព័ន្ធស្វីសបានឧ្យដឹងថា កិច្ចចរចាជុំថ្មីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ នឹងត្រូវធ្វើឡើងដោយសម្ងាត់។
ក្រសួងការបរទេសស្វីសបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំណាងសារព័ត៌មានមិនត្រូវ បានអនុញ្ញាតឱ្យចូលរួមកិច្ចចរចាត្រី ភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកនោះទេ”។
យោងតាមរបាយការណ៍មុនៗ គណៈប្រតិភូមកពីរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងធ្វើកិច្ចចរចាជុំថ្មី របស់ពួកគេនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ។
គួរបញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ២០២៦មក តំណាងនៃប្រទេសទាំងបី បានធ្វើកិច្ចចរចាពីរជុំនៅទីក្រុងអាប៊ូដាប៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
