កីឡា

Man UTD បដិសេធមិនចរចា បញ្ចុះតម្លៃរបស់ Rashford ជាមួយនឹង Barcelona

The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបញ្ជាក់ថា មិនមានបំណងក្នុងការចរចា ជាមួយនឹង Barcelona ដើម្បីអាចទំលាក់តម្លៃខ្លួន របស់កីឡាករ Marcus Rashfordឡើយ។

កីឡាករអង់គ្លេសបច្ចុប្បន្ន ដែលមានតម្លៃ២៦លានផោន នឹងក្លាយជាបញ្ហា សម្រាប់ការចរចាផ្ទេរដាច់កុងត្រារបស់ Rashford ទៅ Barcelona ប្រទេសអេស្បាញ នៅរដូវក្តៅក្រោយ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Barcelona គឺជាអ្នករ៉ាប់រងប្រាក់កម្រៃ របស់កីឡាករ ៣១៥០០ផោន ក្នុងមួយសប្តាហ៍របស់កីឡាករ វ័យ២៨ឆ្នាំរូបនេះ។

ការធ្វើដំនើរមកដល់ទឹកដី Camp Nou កីឡាករ ខ្សែប្រយុទ្ធ Rashford អាចស៊ុតបញ្ចូលទីបាន១០គ្រាប់ និងជួយរកគ្រាប់បាល់១៣ដងផ្សេងទៀតក្នុងការបង្ហាញខ្លួន៣៤ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top