កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងស្រី នាង Lisa សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK ថ្មីៗនេះបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលជាមួយនឹងរូបថតដ៏សិចស៊ីស្រស់ស្អាតរបស់នាង។
នាងបានបង្ហាញពីសម្លៀកបំពាក់ពី Kith Women និទាឃរដូវឆ្នាំ ២០២៦ ដែលនាងបានរចនាដោយខ្លួនឯង និងបានធ្វើជាគំរូសម្រាប់ពួកគេ!
នាងបានបង្ហាញពីរាងកាយដ៏អស្ចារ្យរបស់នាង ខណៈពេលដែលនាងបានធ្វើជាគំរូសម្រាប់សម្លៀកបំពាក់ដ៏ក្លាហាន រួមទាំងរ៉ូបចរ។ ក្នុងនាមជាអ្នករចនាម៉ូដ និងជាតារាម៉ូដែល គ្មានអ្វីលីសាមិនអាចធ្វើបានទេ!៕
