កីឡា

ក្រុមកីឡាករអុកចត្រង្គ ៦៤ នាក់ ចូលរួមការប្រកួតអុកចត្រង្គ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៥

ភ្នំពេញ៖ ក្រុមកីឡាករអុកចត្រង្គចំនួន ៦៤ នាក់ ចូលរួមការប្រកួតអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលរៀបចំដោយសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡា អុកចត្រង្គកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតអុកចត្រង្គ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៥ នេះ សហព័ន្ធដាក់តែ ១វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាឯកត្ដជនបុរស ៦០នាទី។ ការប្រកួតនេះ គឺជាឱកាសដែលកីឡាករបង្ហាញសមត្ថភាព និងគុណភាពរបស់ខ្លួន ដ្បិតរាល់ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ អត្ដពលិកទាំងនោះ តែងបង្ហាញពីភាពរីក ចម្រើនរបស់ខ្លួន ។

លោក ហូយ សូណា បន្ថែមទៀតថា ការប្រកួតអុកចត្រង្គជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករចំនួន ៦៤ នាក់ មកពី១៩ ក្លិប មិនលើស និងមិនថយឡើយ កាលពីឆ្នាំមុន ក៏មានកីឡាករចំនួន ៦៤ នាក់ដែរ។

Most Popular

To Top