វ៉ាស៊ីនតោន៖ ក្រសួងការបរទេសកាល ពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះដោយលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាលនៃជំងឺ នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។
អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំង និងទប់ស្កាត់ការរីករាល ដាលនៃវីរុសនេះ ហេីយសហរដ្ឋអាមេរិកត្រៀមខ្លួន និងរៀបចំដើម្បីសម្រួលដល់ការ អនុម័តជំនួយពីអង្គការទាំងនេះ”។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលទីក្រុងប៉េកាំង បន្តដោះស្រាយជាមួយនឹងការផ្ទុះឡើង នៃវីរុសបង្កជំងឺរលាកសួត ដែលបណ្តាលឱ្យស្លាប់ ដែលមានដើមកំណើតនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ការឆ្លងបានរីករាលដាលដល់ជាង ២០ ប្រទេស និងតំបន់ជាពិសេសនៅអាស៊ីអឺរ៉ុប និងអាមេរិកខាងជើង៕ដោយ ឈូក បូរ៉ា