កីឡា

ខ្សែប្រយុទ្ធJuventus រូបនេះ កំពុងបង្ខំការចរចា ជាមួយនឹង Barcelona ធ្វើឡើងឆាប់ៗ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Dusan Vlahovic បានកំពុងព្យាយាមជម្រុញ ឲ្យភ្នាក់ងារតំណាង របស់គាត់ក្នុងការចរចា ជាមួយនឹងក្លឹប ដើម្បីអាចផ្ទេរទៅចូលរួម Barcelona ក្នុងពេលឆាប់ៗខាងមុខនេះ។

Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យ Juventus ជឿជាក់ថា គាត់នឹងអាចជំនួស តំណែងរបស់ Lewandowski ក្រោយការចាកចេញបរស់កីឡាករ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ។

ខ្សែប្រយុទ្ធសែប៊ីរូបនេះ ទោះបីជាយ៉ាងណាក្តី មិនប្រាកដច្បាស់ទេថា នឹងអាចជោគជ័យក្នុងការផ្ទេរទៅ Barcelona ប៉ុន្តែក្នុងនោះក៏មានគោលដៅ ជាមួយនឹងលីគកំពូលអង់គ្លេស ឬក្លឹបប្រជែងរបស់ Juventus គឺ AC Milan ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top