កីឡា

កីឡាការិនីអាមេរិក Alysa Liu ឈ្នះមេដាយមាស ខណៈកីឡាការិនី Sakamoto និង Nakai ឈ្នះមេដាយប្រាក់ និងសំរិទ្ធនៃការប្រកួតកីឡាអូឡាំពិក

MILAN ៖ កីឡាការិនី Alysa Liu បាននាំអាមេរិកទទួលបានមេដាយមាស អូឡាំពិកលើវិញ្ញាសាជិះស្គីលើទឹកកកនារី លើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ ដោយធ្វើការសម្តែងការជិះស្គីលើទឹកកកដ៏ល្អឥតខ្ចោះនៅយប់ថ្ងៃព្រហស្បតិ៍ក្នុងរ៉ូបពណ៌មាសភ្លឺចែងចាំង ដើម្បីយកឈ្នះ គូប្រជែងជប៉ុន Kaori Sakamoto និង Ami Nakai នៅការប្រកួតកីឡាអូឡាំពិក Milan Cortina Games នៅប្រទេសអ៊ីតាលី យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

កីឡាការិនីអាយុ ២០ ឆ្នាំមកពីតំបន់ឈូងសមុទ្រ San Francisco បានចាកចេញពីកីឡានេះ បន្ទាប់ពីការប្រកួតកីឡាប៉េកាំងកាលពី ៤ ឆ្នាំមុន ដើម្បីចាប់ផ្តើមការវិលត្រឡប់មកវិញដ៏គួរឲ្យកត់សម្គាល់ បានបញ្ចប់ដោយពិន្ទុល្អបំផុតក្នុងអាជីព ២២៦.៧៩។កីឡាការិនី Nakai និងកីឡាការិនី Sakamoto ជិះស្គីនៅពីក្រោយនាង ម្នាក់ៗ បានធ្វើខុសលើលំដាប់រួមបញ្ចូលគ្នា ហើយនោះបានធ្វើឲ្យមានភាពខុសគ្នានៅក្នុងមេដាយ។

កីឡាការិនីជប៉ុន Sakamoto រកបាន ២២៤.៩០ ពិន្ទុ ដើម្បីទទួលបានមេដាយប្រាក់ ដើម្បីរួមជាមួយនឹងមេដាយសំរិទ្ធរបស់នាងពីទីក្រុងប៉េកាំង។ កីឡាការិនីជប៉ុន Nakai បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីជាមួយនឹងពិន្ទុ ២១៩.១៦។

នៅពេលពិន្ទុ របស់កីឡាការិនីជប៉ុន Nakai ទទួលល្អបន្ទាប់ពីកម្មវិធីចុងក្រោយនៃយប់នោះ មិត្តរួមក្រុមអាមេរិក Amber Glenn បានលោតឡើង លើវេទិកាថើប និងយំ ហើយលើកដៃរបស់កីឡាការិនី Liu ដោយមោទនភាព។កីឡាការិនី Liu បានងាកមកដោយខ្មាស់អៀន ហើយទះដៃអបអរសាទរ Nakai អាយុ ១៧ ឆ្នាំ ដែលបានរត់មកឱបនាង។

វាគឺជាមេដាយមាសឯកត្តជនដំបូងគេសម្រាប់ស្ត្រីអាមេរិកចាប់តាំងពីឆ្នាំ ២០០២ នៅពេល Sarah Hughes បានឈរនៅលើវេទិកានៅទីក្រុង Salt Lake City ហើយវាគឺជាមេដាយមាសទី ២ សម្រាប់កីឡាការិនី Liu នៅការប្រកួត Milan Cortina Games។ នាងបានជួយអាមេរិកឈ្នះមេដាយមាសក្រុម៕

Most Popular

To Top