កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៣ គ្រឿង និងក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ១ គ្រឿង ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នៅថ្ងៃទី១

ភ្នំពេញ៖នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការពារជាតិឈ្នះមេដាយមាស ៣ គ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះមេដាយមាស ២ គ្រឿង និងក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១ គ្រឿងនៅថ្ងៃបើកឆាកដំបូងនៃការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ថ្ងៃទី១ ក្រសួងការពារជាតិឈ្នះមេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ បូរី ១០០ ខ្នង ឈ្នះមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង។

ចំណែកក្លិបកីឡាតេក្វាន់ដូ ហូសាណា ឈ្នះមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្លិបកីឡាតេក្វាន់ដូ វិទ្យាល័យ ហ៊ុនសែន សេរីភាព ខេត្តបាត់ដំបង មិត្តភាព AAA និងវ៉ុនក្វាង ទទួលបានសំរិទ្ធ ១ គ្រឿងដូចគ្នា៕
ដោយ៖លី ភីលីត

Most Popular

To Top