ព្រឹត្តិការណ៍

ចិន ប្រើយន្តហោះ ១១គ្រឿង ដើម្បីដឹកគ្រូពេទ្យ និងគ្រឿងផ្គត់ផ្គង់ ទៅទីក្រុង វូហាន

វូហាន៖ បញ្ជាដោយគណៈកម្មាធិការយោធាកណ្តាល យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនចំនួន ១១គ្រឿង នៅថ្ងៃព្រហស្បតិ៍បានបញ្ជូនពេទ្យ និងគ្រឿងផ្គត់ផ្គង់ ដោយកងកម្លាំងប្រដាប់អាវុធ ទៅទីក្រុង វ៉ូហាន់ ខេត្តហ៊ូប៉ី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់យន្តហោះដឹកជញ្ជូនធុនធំ Y-20 របស់ចិន ដែលបានអភិវឌ្ឍក្នុងប្រទេស ដើម្បីចូលរួមសកម្មភាពមិនមែនយោធា ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់កងទ័ពអាកាសក្នុងការបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំនិងមធ្យម ទៅសេវាកម្មសកម្ម ដើម្បីបំពេញភារកិច្ចដឹកជញ្ជូនតាមអាកាសជាបន្ទាន់។

លោក Du Baolin មេបញ្ជាការនៃកងអនុសេនាធំទ័ពអាកាស ដែលត្រូវបានបំពាក់ជាមួយ យន្តហោះ Y-20 បាននិយាយថា ការចូលរួមរបស់ Y-20 នៅក្នុងកិច្ចការនេះគឺជាការធ្វើតេស្តជាក់ស្តែងមួយចំពោះសមត្ថភាពនៃការបញ្ជូនយុទ្ធសាស្ត្ររបស់កងទ័ពអាកាស។

Y-20 អាចបំពេញភារកិច្ចដឹកជញ្ជូនផ្លូវអាកាសចម្ងាយឆ្ងាយក្រោមលក្ខខណ្ឌឧតុនិយមស្មុគស្មាញ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top