កីឡា

បេក្ខភាពថ្មី ប្រធានក្លឹប Barcelona ចង់នាំយក Harry Kane មករួមក្លឹប

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាលោក Xavier Vilajoana បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា គាត់មានផែនការក្នុងការចរចា ជាមួយនឹងកីឡាករ Harry Kane ប្រសិនបើគាត់នឹងក្លាយទៅជាប្រធានក្លឹបថ្មី។

លោក Vilajoana បច្ចុប្បន្នគឺជាបេក្ខភាពម្នាក់ ក្នុងចំណោម៤នាក់ ដែលនឹងអាចមកជំនួសតំណែង របស់ប្រធានក្លឹបបច្ចុប្បន្នបាននាពេលខាងមុខ។

ក្នុងនោះលោកបានគូសបង្ហាញអំពីផែនការ ក្នុងការចុះហត្ថលេខាយកកីឡាករ Harry Kane នៅក្រោយពេលដែលការបោះឆ្នោត ជាប្រធានក្លឹបនឹងធ្វើឡើងនៅខែក្រោយ។

លោកបានបញ្ជាក់បែបនេះថា អ្វីដែលយើងកំពុងខ្វះខាត នៅពេលនេះគឺ ជាកីឡាករខ្សែប្រយុទ្ធកណ្តាលដ៏ខ្លាំងម្នាក់ ដែលអាចលេងបានជាមួយនឹងគ្រប់គ្នាបាននៅក្នុងប្រអប់ប្រយុទ្ធ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top