ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសំងាត់ សម្លាប់បុរសម្នាក់ ដែលប្រដាប់ដោយអាវុធ នៅត្រង់ទីតាំង អគាររបស់លោក Trump

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ទីភ្នាក់ងារសម្ងាត់អាមេរិកបាននិយាយថា ខ្លួនបានបាញ់សម្លាប់បុរស ដែលប្រដាប់ដោយអាវុធម្នាក់ បន្ទាប់ពីបានព្យាយាម ដើរទីតាំងអគារ Mar-a-Lago របស់ប្រធានាធិបតី Donald Trump ក្នុងរដ្ឋ Florida ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។បុរសដែលបានបាត់បង់ ជីវិតត្រូវបានគេស្គាល់ថាជាបុរស ស្បែកសនៅខ្ទង់អាយុ២០ស្តើង ។

គាត់បានដើរចូលទៅក្នុងបរិវេណ ដែលមានសុវត្ថិភាព នៃអចលនទ្រព្យ ។ គាត់ត្រូវបានប្រឈមមុខ ដោយភ្នាក់ងារភ្នាក់ងារសម្ងាត់ និងអនុប្រធានប៉ូលីស ប្រចាំតំបន់ Palm Beach ហើយ ការបាញ់ប្រហារក៏បានផ្ទុះឡើង។

ជន​ដៃដល់ម្នាក់នេះ​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ មិនមានមន្ត្រីសន្តិសុខណាម្នាក់រងរបួសទេ។ យោងតាមភ្នា់ងារសម្ងាត់ បានឱ្យដឹងថា លោក Trump និងភរិយា Melania មិននៅឯផ្ទះនោះទេ នៅពេលកើតហេតុ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន ការិយាល័យតម្រួត និង FBI បានបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយដោយពុំទាន់បានដឹង អំពីមូលហេតុពិតប្រាកដ នៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top