កីឡា

Leny Yoro រងបម្រាមបើកបររយៈពេល៦ខែ ក្រោយបើកបរក្នុងល្បឿន ហួសកំណត់ក្នុងទីប្រជុំជន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារ Leny Yoro បានទទួលបម្រាមក្នុងការបើកបរ ដល់ទៅ៦ខែក្រោយពេលរកឃើញថាគាត់បានបើកបរក្នុងល្បឿន ហួសកម្រិតនៅក្នុងទីប្រជុំជនមួយកន្លែងក្នុងទីក្រុង Withington។

កីឡាកររូបនេះបានបើកបរក្នុងល្បឿន ដលទៅ៧២ម៉ាល ក្នុងមួយម៉ោងក្នុងទីតាំង ដែលតម្រូវឲ្យបើកបរត្រឹម តែ៣០ម៉ាលក្នុងមួយម៉ោងជាមួយនឹង រថយន្តម៉ូដេល Porsche Cayenne GTS របស់ខ្លួន។

កីឡាករវ័យ២២ឆ្នាំ រូបនេះរង ពិន័យ៦ខែ ក្នុងការបើកបរ ព្រមទាំងលុយ៦៦៦ផោនផង បន្ទាប់ពីករណីដែល បានកើតឡើងកាលពីខែក្នុងសីហា។

គួរឲ្យដឹងដែរថាកីឡាករវ័យក្មេងរូបនេះ បានចុះហត្ថលេខា ចូលរួមជាមួយនឹង Man UTD កាលពីក្នុងឆ្នាំ២០២៤ក្នុងតម្លៃខ្លួនប្រមាណជា៥២លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top