កីឡា

អតីតប្រធានក្លឹប Barcelona អះអាងថា ពិតធ្លាប់ពិតបានជាបានរារាំង សំណើរសុំទិញ​ Yamal ដល់ទៅ២៥០ លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថាលោកធ្លាប់បានរារាំងសំណើរដ៏ធំ សំបើមមួយក្នុងការចរចា កីឡាករ Lamin Yamal។

ថ្លែងនៅក្នុងអំឡុងពេល បើកសំភោធសៀវភៅ This is how we save Barca លោក Laporta បានបង្ហើបថាលោកពិត ជាធ្លាប់បានបដិសេធសំណើរដ៏ធំមួយ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា២៥០លានផោន ដែលសុំចង់ទិញកីឡាករ Yamal។

លោកបានបញ្ជាក់ដែលថា កាលពីគ្រានោះគឺក្លឹបបារាំង PSG ដែលជាអ្នកធ្លាប់បានបង្ហើប អំពីបំណងសុំចរចា ដ៏ធំនេះ ។ រដូវកាលឆ្នាំ២០២៣-២០២៤ដែលកីឡាករ Yamal កំពុងឡើងជើងខ្លាំងដំបូង និងក្នុងពេលដែល Kyliam Mbappe បានសម្រេចចិត្តចាកចេញទៅចូលរួម Real Madrid ផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top