កីឡា

បើកការប្រកួតបាល់ទាត់ វិលជុំកុមារ និង យុវជន AIA–ISF Youth League 2026 អបអរសាទរខួប ១០ ឆ្នាំ នៃក្រុមហ៊ុន AIA និងអង្គការផ្កាយសមុទ្រ

ខេត្តបាត់ដំបង ៖ បន្ទាប់ពីព្រឹត្តិការណ៍អបអរសាទរខួប ១០ ឆ្នាំនៃភាពជាដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង សុខ ភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ប្រកាសបើកការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA–ISF Youth League ឆ្នាំ 2026 នៅភ្នំពេញកាលពីដើមឆ្នាំកន្លងទៅ ព្រឹត្តិការណ៍បើក ការប្រកួតក៏បានប្រព្រឹត្តទៅនៅខេត្តចំនួន ២ ដោយការបើកការប្រកួតទាំងពីរត្រូវបានរៀបចំ ឡើងនៅទីលានបាល់ទាត់ហ្វុតសាលក្លឹបអាចារ្យលាក់ នៅទីរួមខេត្តកំពង់ធំ កាលពីខែកុម្ភៈ និងនៅ ទីលានស្មៅសិប្បនិម្មិតទួលតាឯក នៅទីរួមខេត្តខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦កន្លងទៅ ។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំ និងបាត់ដំបងនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេម បូឌា និងរៀបចំដោយអង្គការ ផ្កាយសមុទ្រ ដោយស្វាគមន៍ប្អូនៗកីឡាករ-កីឡាការិនីជាកុមារ និងយុវជនចំនួន ៧២០ នាក់ មកពី ៦០ ក្រុម វាជាជំហានសំខាន់មួយរួមចំណែកដល់ការរីកចម្រើននៃការ ប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំបំផុតនៅកម្ពុជា។
លើសពីការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍បើកការប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League គឺជាកម្មវិធីអភិវឌ្ឍយុវជន ដែលប្រើប្រាស់បាល់ទាត់ ជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ក្នុងការលើកកម្ពស់ការ អប់រំមានគុណភាព និង ជំនាញបំណិនជីវិតចាំបាច់ និងរៀបចំឡើងសម្រាប់កុមារ និងយុវជនជួបប្រទះការ លំបាកឲ្យទទួលបានឱកាសចូលរួមប្រកួតប្រជែង និងជាមួយគ្នាផងដែរ កសាងភាពក្លាហាន ភាពអត់ធ្មត់ធន់ទ្រាំ ការធ្វើការជាក្រុម និងស្វែងយល់ពីសង្គម ទាំងក្នុង និងក្រៅ ទីលាន ។

ជាមួយនឹងការហ្វឹកហាត់បាល់ទាត់ និងការប្រកួតប្រចាំសប្ដាហ៍ អង្គការផ្កាយសមុទ្រក៏បានផ្តល់វគ្គ បណ្តុះបណ្តាលជំនាញ បំណិនជីវិត ដែលផ្តោតលើបញ្ហាប្រឈមដែលជាញឹកញាប់កើតមានក្នុង សហគមន៍របស់ប្អូនៗ កីឡាករ ។ តាមរយៈការពិភា ក្សាបើកចំហ និងការណែនាំដោយគ្រូបង្វឹកដែល សម្របសម្រួលក្នុងវគ្គបណ្តុះ បណ្តាលនេះប្អូនៗបានសិក្សាអំពីបញ្ហាសង្គមសំខាន់ៗ រួមមានការ ប្រើប្រាស់សារធាតុញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ការលេងល្បែងស៊ីសង និង សមភាពយេនឌ័រ ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រ។
ឆ្នាំ ២០២៦ គឺជាឆ្នាំទី១០ ហើយដែលក្រុមហ៊ុន AIA បានផ្តល់កិច្ចគាំទ្រ ដល់ការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League កន្លងមក ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេ ក្នុងវិស័យកីឡា និងអ្នកគាំទ្រយ៉ាង សកម្ម ចំពោះសុខភាព និងសុខុមាលភាព កិច្ចគាំទ្ររយៈពេលវែងមួយនេះ គឺស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដែលជួយប្រជាជនកម្ពុជាឲ្យរស់ នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការ ជួយប្រជាជន១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅ មានសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ ២០៣០ ។

ព្រឹត្តិការណ៍ប្រកួតវិលជុំនេះទៀត សោតក៏ជាផ្នែកសំខាន់នៃយុទ្ធនាការ ‘One Life, One Health’ របស់ក្រុមហ៊ុនក្រោមប្រធានបទ “Cherish it, Protect it” បញ្ជាក់ថាសុខភាពល្អគឺជាមូលដ្ឋានសម្រាប់គុណភាពជីវិត និងសុខុមាលភាពរយៈ ពេលវែង ។ ស្ថាប័នទាំងពីរនេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែង ក្នុងកីឡាគឺពិតជាកម្រខ្លាំង ណាស់សម្រាប់កុមារ និងយុវជន ។ ដូច្នេះហើយទើបក្នុងឆ្នាំ ២០២៦ នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង សុខភាព អេ អាយ អេ ខេមបូឌា មានក្តីសោមនស្សរួមគ្នាពង្រីក វិសាលនៃការប្រកួត វិលជុំនេះ ក្នុងខេត្តបីផ្សេងៗគ្នា៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ។ ដោយព្រឹត្តិការណ៍ប្រកួតវិលជុំ នៅតាមខេត្តទាំងបីនេះ នឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០នាក់ ឲ្យចូលរួមប្រកួតប្រជែង ដោយជាមួយគ្នានេះជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ ពួកគេ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំ និងបាត់ដំបងនឹងប្រព្រឹត្តទៅរយៈពេល ៨ សប្ដាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់តាមប្រភេទអាយុ ផ្សេងៗដូចជា៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ ឆ្នាំ, កុមារីអាយុក្រោម ១៤ ឆ្នាំ, កុមារា អាយុក្រោម ១៤ ឆ្នាំ, កុមារាអាយុក្រោម ១៦ ឆ្នាំ និងកុមារីអាយុក្រោម ១៨ ឆ្នាំ ។ ក្រុមដែលទទួលជ័យជម្នះ នឹងបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League នៅរាជធានីភ្នំពេញនៅចុង ឆ្នាំនេះ ៕

Most Popular

To Top