កីឡា

Man UTD បង្ខាំងទុកកុងត្រារបស់ Mainoo មិនទាន់សម្រេចចិត្តបន្តថ្មីនៅឡើយ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹង ថាក្លឹបបិសាចក្រហម Man UTD មកដល់ពេលនេះនៅមិនទាន់ បានសម្រេចចិត្តក្នុងការបើកការ ចរចាជាមួយនឹងកីឡាករ Kobbie Mainoo នៅឡើយសម្រាប់កុងត្រាថ្មី។

កីឡាករវ័យ២០ឆ្នាំរូបនេះ បានធ្លាក់ចេញពី ឈុតធំក្រោមការដឹកនាំ របស់អតីតគ្រូបង្វឹកក្លឹបកាលពីលើកមុនគឺលោក Ruben Amorim និងទើបតែទទួល បានឳកាសឡើងវិញពេលដែលលោក Michael Carrick មកចាប់ផ្តើមកាន់ការងារ បណ្តោះអាសន្ន។

យ៉ាងណាក្តីស្ថានភាពរបស់គាត់ នៅតែមិនទាន់ ច្បាស់ លាស់នៅឡើយជុំវិញអនាគត ជាមួយនឹងក្លឹបខណៈដែល កុងត្រាបច្ចុប្បន្ន នឹងមានសុពលភាពត្រឹមឆ្នាំ២០២៧ខាងមុខនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top