យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាវិរៈបុរសក្លឹប Jnuventus លោក Claudio Marchisio បានធ្វើការលើកឡើងថាកីឡាករខ្សែបម្រើ Sandro Tonali គួរតែពិចារណាក្នុងវិល ត្រឡប់មកលីគកំពូលអ៊ីតាលីវិញ នៅពេលខាងមុខ។
កីឡាករឆ្នើមរូបនេះធ្លាប់លេងឲ្យក្លឹបធំ របស់អ៊ីតាលី AC Milan មុនពេលធ្វើដំនើរមកចូលរួម Newcastle កាលពីឆ្នាំ២០២៣នៅ St James Park ប៉ុន្តែជារឿយៗតែងតែត្រូវបានគេ ឲ្យយោបល់ថាគួរប្តូរ ទៅលេងនៅអ៊ីតាលីវិញ។
កាលពីឆ្នាំ២០២០កីឡាកររូបនេះ បានផ្ទេរមកចូលរួម AC Milan ក្នុងនាមជាកីឡាករខ្ចីជើង ក្រោយមកបានតែប៉ុន្មានឆ្នាំតម្លៃខ្លួន របស់គាត់បានឡើង ទៅដល់៦១លានផោនក្នុងការផ្ទេរទៅចូលរួម Newcastle៕
ប្រែសម្រួល៖ស៊ុនលី
