យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបអេស្បាញ Almeria និងប្រធានក្លឹបបានបញ្ជាក់ ហើយថាការវិលត្រឡប់របស់កីឡាករ Cristiano Ronaldo នឹងក្លាយទៅជាក្តីសុបិន្ត របស់ក្លឹបប្រសិនបើគាត់ សម្រេចចិត្តវិលត្រឡប់អេស្បាញ។
តារាឆ្នើមវ័យចាស់របស់ក្លឹប Al Nassr បច្ចុប្បន្នរូបនេះបានចំណាយ លុយជាច្រើនទិញ យកភាគហ៊ុនរបស់ Almeria ដល់ទៅ២៥ភាគរយនិងបានក្លាយឈ្មោះជាម្ចាស់ហ៊ុន របស់ក្លឹបនៅក្លឹបលីគកំពូលទី២ របស់អេស្បាញមួយនេះទៅហើយ។
តាមរយៈការបញ្ជាក់របស់លោក Rubi ដែលជាគ្រូបង្វឹកបានអះអាងថានោះ នឹងក្លាយទៅជារឿងគួរឲ្យអស្ចារ្យ សម្រាប់ក្លឹបប្រសិនបើបុរសវ័យ៤១ឆ្នាំរូបនេះ ចង់វិលត្រឡប់មកលេង នៅអេស្បាញវិញ ពិតមែននោះពោលគឺ Almeria នឹងស្វាគមន៍ជានិច្ច៕
ប្រែសម្រួល៖ស៊ុនលី
