ផ្សេងៗ

ក្រុមក្រុងអរិយក្សត្រ ឈ្នះមេដាយប្រាក់ ខណៈក្រុមស្រុកស្អាង ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦

ខេត្តកណ្តាល ៖ក្រុមបាល់ទាត់ក្រុង អរិយក្សត្រទទួលបានមេដាយប្រាក់ បន្ទាប់ពីក្រុមនេះបានចាញ់ ក្រោមថ្វីជើងក្រុមបាល់ទាត់ ស្រុកស្អាងលទ្ធផល ០ ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ រៀបចំការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក តាំង ម៉េងលាន អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទការប្រកួត កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យ ជាច្រើននៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រក កីឡាករ-កីឡាការិនី វ័យក្មេងឆ្នើមនៅកីឡដ្ឋាន ខេត្តកណ្តាល។

ក្រុមបាល់ទាត់ក្រុងអរិយក្សត្រទទួលបានមេដាយប្រាក់ បានចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ស្រុកស្អាងលទ្ធផល ០ ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យក្រុមបាល់ទាត់ស្រុកស្អាងទទួលបានមេដាយមាស ចំណែកក្រុមបាល់ទាត់ស្រុកអង្គស្នូល ទទួលបានមេដាយសំរិទ្ធ ក្រោយពីឈ្នះក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្តខ្មែរ ។ ក្រុមកីឡាការិនីបាល់ទាត់ ស្រុកល្វាឯម ទទួលបានមេដាយមាស ក្រុមកីឡាការិនីបាល់ទាត់ ស្រុកស្អាង ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីបាល់ទាត់ ស្រុកកណ្តាស្ទឹង ទទួលបានមេដាយសំរិទ្ធ ។

ចំណែកវិញ្ញាសាបាល់ទះ៖ក្រុមកីឡាការិនីស្រុកអង្គស្នូល ទទួលបានមេដាយមាស ក្រុមកីឡាការិនីស្រុកកៀនស្វាយ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីស្រុកកណ្តាលស្ទឹង ទទួលបានមេដាយសំរិទ្ធ ។ រីឯក្រុមកីឡាករស្រុកកោះធំ ទទួលបានមេដាយមាស ក្រុមកីឡាករស្រុកអង្គស្នូល ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករក្រុងតាខ្មៅ ទទួលបានមេដាយសំរិទ្ធ។

សម្រាប់កីឡាបាល់ទាត់មាន ១៣ ក្រុម ៖ក្រុមបាល់ទាត់កុមារាចំនួន ៩ ក្រុម និងក្រុមបាល់ទាត់កុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុម៖ក្រុមបាល់បោះកុមារាចំនួន ៤ ក្រុម ក្រុមបាល់បោះកុមារីចំនួន ៤ ក្រុម កីឡាបាល់ទះមាន ៨ ក្រុមក្រុមបាល់ទះកុមារាចំនួន ៥ ក្រុម ក្រុមបាល់ទះកុមារីចំនួន ៣ ក្រុម ប៉េតង់មាន ៩ក្រុម៖ក្រុមប៉េតង់កុមារាចំនួន ៥ ក្រុម ក្រុមប៉េតង់កុមារីចំនួន ៤ ក្រុម និងកីឡាអត្តពលកម្មមាន ៩ ក្រុមស្មើ ៩០ នាក់៕
ដោយ៖លី ភីលីព

Most Popular

To Top