The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Barcelona នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយជាមួយនឹងអនាគតរបស់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ហើយនៅពេលខាងមុខនេះ។
កុងត្រាខ្ចីជើងរបស់កីឡាករអង់គ្លេសរូបនេះនឹងត្រូវជិតចូលមកដល់ថ្ងៃកំណត់ហើយក្រោយពេលដែលបានផ្ទេរមកចូលរួមក្លឹបនៅអេស្បាញនេះតាំងតែពីរដូវក្តៅឆ្នាំមុន។កីឡាករផ្ទាល់សង្ឃឹមថានឹងអាចផ្ទេរចូលរួមជាអចិន្ត្រៃយ៍ជាមួយនឹងក្លឹប Barcelona។
ក្រោមការដឹកនាំរបស់ Hansi Flick នៅរដូវកាលនេះកីឡាករ Rashford ស៊ុតបញ្ចូលទីបាន៤គ្រាប់និងជួយមិត្តរួមក្រុមរកបាន៦គ្រាប់ផ្សេងទៀតផងដែរ។
ទោះបីជាមិនទាន់មានការសម្រេចចិត្តជាផ្លូវការប៉ុន្តែយោងតាមការបញ្ជាក់ពីប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Deco បានរៀបរាប់ដោយការពេញចិត្តទៅនឹងទំរង់លេងរបស់ Rashford យ៉ាងខ្លាំង។លោកបញ្ជាក់ថា៖ពួកយើងរីករាយជាមួយនឹងគាត់។វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការបង្ហាញខ្លួនលេងនៅ Camp Nou បានកម្រិតនេះ៕
ប្រែសម្រួល៖ស៊ុនលី
