កីឡា

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រកាសទទួលស្គាល់ និងប្រគល់សេចក្តីសម្រេចក្លិប ជីរ៉ាន់កម្ពុជា ជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធ

ភ្នំពេញ ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រកាសទទួលស្គាល់ និងប្រគល់សេចក្តីសម្រេចក្លិប ជីរ៉ាន់កម្ពុជា ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោកស្រី ហួត ចាន់ធានី អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងជាអនុប្រធាន មន្ទីរពេទ្យកុមាជាតិ
កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់-កម្ពុជា និងលោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ។

កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់-កម្ពុជា បានប្តេជ្ញាថា ជីរ៉ាន់-កម្ពុជាប្តេជ្ញានឹងការយកចិត្តទុកដាក់ និងពិតគូរដល់វិស័យកីឡានេះ ជាផ្នែកមួយក្នុងការអប់រំទាំងផ្លូវកាយ និង ផ្លូវចិត្តស្រសតាម គោលការបើរបស់ ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលអ្នកទៀត ។ ពោលក៏ធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋមាន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីក្លាយខ្លួនទៅជារាល់រដ្ឋល្អ ដែលសភាពស្ត្រក្នុងសង្គម ជាតិ ដូចពាក្យមួយពោលថា ” ប្រជាពលរដ្ឋម្នាក់ នូវតែមានកីឡាប្រចាំខ្លួនមួយ ។

លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមជាសមាជិករបស់ក្លឹប-សមាគម នានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាគោលការណ៍សហព័ន្ធកីឡាជាតិនានាត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិកពេញសិទ្ធិ តាមគោលការណ៍និតិវិធីផ្លូវច្បាប់របស់កីឡាជាតិ។ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុងចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នេះយើងនិយាយពីក្នុងប្រទេស ។

ចំណែកអន្តរជាតិវិញ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក។ បច្ចុប្បន្ននេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានក្លឹប-សមាគមចំនួន ៦ ក្នុងនោះរួមមាន ៖ ១ ក្លឹបរបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ២ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៣ ក្លឹបអង្គការមិត្តសំឡាញ់ ៤ ក្លឹប វីហ្គេតហ្វីត ៥ ក្លឹបកីឡារត់ ៦ ក្លឹប ស៊ូស៊ូ ៧ ក្លឹប ឬទ្ធីសែន និងសមាជិកទី ៨ សូមស្វាគន៍សមាជិកថ្មី ជាក្លឹបកូនពៅរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺ ជីរ៉ាន់-កម្ពុជា។

ដោយពិនិត្យឃើញថា ក្លឹប ជីរ៉ាន់-កម្ពុជា បានស្នើ ចូលជាសមាជិករបស់សហព័ន្ធ ដើម្បីស្របតាមគោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថា ក្លឹបជីរ៉ាន់ បានបំពេញតាមបែបបទផ្សេងៗតាមនិតិវិធីកីឡាជាតិ ហេតុដូចនេះ ទើបសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រេចឱ្យក្លឹប ជីរ៉ាន់-កម្ពុជា ចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ ខ្ញុំសូមបញ្ជាក់ជូនដោយខ្លីថា ការចូលជាសមាជិក គឺជាគោលការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ ដែលក្លឹបសមាគម ត្រូវទទួលស្គាល់ ឬចូលជាសមាជិករបស់សហព័ន្ធកីឡាជាតិ តាមប្រភេទកីឡានីមួយៗ ដូចជាសហព័ន្ធកីឡាជាតិត្រូវចូលជាសមាជិក ឬទទួលស្គាល់ដោយសហព័ន្ធកីឡាអាស៊ី ឬសហព័ន្ធកីឡាអន្តរជាតិ ដើម្បីឱ្យស្របច្បាប់របស់កីឡាអន្តរជាតិជាដើម៕

Most Popular

To Top