The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ចុងក្រោយនេះបានបន្តធ្វើការ តាមដាននិងសាកសួរជាច្រើន រួចមកហើយអំពីស្ថានភាព របស់កីឡាករខ្សែបម្រើអេស្បាញ Rodri ដែលកំពុងលេងឲ្យ Man City។
Man City បន្ទាប់ពីបានដំណឹងនេះហើយក៏បានត្រៀម ខ្លួនរួចរាល់ដែរ ដើម្បីធ្វើការចរចាជាមួយគ្នា ព្រមទាំងបានពិចារណាតម្លៃ ខ្លួនរបស់កីឡាករ រូបនេះហើយផងដែរ។
ប្រភពដដែលជឿជាក់ថាតម្លៃ ខ្លួនរបស់ម្ចាស់ពានរង្វាន់ Ballon d’Or រូបនេះបច្ចុប្បន្នអាចមានតម្លៃខ្លួន ប្រមាណជា៤៤លានផោន ខណៈដែលកុងត្រារបស់គាត់ ជិតផុតកំណត់ទៅះហើយនៅខែមិថុនាឆ្នាំ២០២៧ខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
