កីឡា

Marcel Desaillyចង់ឲ្យ Cheslseaពិចារណាទិញយក Darwin Nunez

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបានក្លឹបតោខៀវ​ Chelsea ត្រូវបានអតីតកីឡាករ ឆ្នើមម្នាក់របស់ខ្លួនក្នុង ការពិចារណាកុងត្រា របស់ខ្សែប្រយុទ្ធ Darwin Nunez។

លោក Marcel Desailly ដែលធ្លាប់លេងឲ្យ Chelsea បានលើកឡើងថាទំរង់លេងរបស់ Nunez នឹងអាចឡើងទៅដល់កម្រិតប្រហែលនឹងកីឡាករ Dennis Berkamp អតីតវិរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal និងជម្រើសជាតិហូឡង់។

Nunez កន្លងមកធ្លាប់ធ្វើខ្យល់ធ្វើព្យុះរួចមកហើយនៅលីគកំពូលអង់គ្លេសនិងព្រមទាំងបានជួយឲ្យ Liverpool លើកពានរង្វាន់លីគកំពូលកាលពីរដូវកាល២០២៤-២០២៥ទៀតផង។

យ៉ាងណាក្តីគាត់បានសម្រេចចិត្តផ្ទេរ ទៅលេងនៅលីគកំពូល អារ៉ាប់ជាមួយនឹងក្លឹប Al Hilal ក្រោយពេល ដែលបានរកគ្រាប់បាល់ បានទៅដល់៤០គ្រាប់ក្នុងការបង្ហាញ ខ្លួន១៤៣ដងនៅ Anfield៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top