ព័ត៌មានអន្តរជាតិ

បទល្មើសផ្លូវភេទ​ ជំរុញការកើនឡើង នៃឧក្រិដ្ឋកម្មរាងកាយ ក្នុងប្រទេសមានសុវត្ថិភាពបំផុត នៅអាស៊ីអាគ្នេយ៍

សិង្ហបុរី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បទល្មើសផ្លូវភេទ បានជំរុញការកើនឡើង នៃឧក្រិដ្ឋកម្មរាងកាយជារួម កាលពីឆ្នាំមុននៅប្រទេសសិង្ហបុរី ដែលជារឿយៗត្រូវបានចាត់ថ្នាក់ជាប្រទេស មានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ ដោយករណីរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទកើនឡើង ទោះបីជាការលួចទំនិញ និងចោរកម្មបានថយចុះទូទាំងប្រទេសក៏ដោយ។

កម្លាំងប៉ូលីសសិង្ហបុរីបានរាយការណ៍ថា ឧក្រិដ្ឋកម្មរាងកាយបានកើនឡើងពី ១៩,៩៦៩ ករណីក្នុងឆ្នាំ ២០២៤ ដល់ ២០,៨៥៧ ករណីក្នុងឆ្នាំ ២០២៥ កើនឡើង ៤.៤ ភាគរយ។

យោងតាមរបាយការណ៍របស់ The Straits Times បាននិយាយថាប៉ូលីសបានកត់ត្រាករណីរំលោភសេពសន្ថវៈចំនួន ៤៧៩ ករណីក្នុងឆ្នាំ ២០២៥ ជាការកើនឡើងជិត ២០ភាគរយពី ៤០១ ករណីកាលពីឆ្នាំមុន។

នេះបើយោងតាមរបាយការណ៍របស់ CAN បានចេញថា ករណីកំហឹងនៃភាពថ្លៃថ្នូរ ឬការរំលោភបំពានផ្លូវភេទបានកើនឡើងប្រហែល ៧ ភាគរយពីឆ្នាំមុន ដោយឈានដល់ ១,៥៣១ ករណី ។

ឧប្បត្តិហេតុរំលោភសេពសន្ថវៈជាងពាក់កណ្តាលពាក់ព័ន្ធនឹងជនល្មើសដែលជនរងគ្រោះស្គាល់ ខណៈករណីនៅផ្សារទំនើបបានថយចុះ ទីតាំងកំពូលទាំង ៣សម្រាប់បទល្មើសទាំងនេះគឺ បរិវេណលំនៅដ្ឋាន (៣៧២ ករណី) បណ្តាញដឹកជញ្ជូនសាធារណៈ (១៦៤ ករណី) និងកន្លែងកម្សាន្តសាធារណៈ (១១៥ ករណី)៕

Most Popular

To Top